|
|
|
ខ្សែប្រយុទ្ធបម្រើសញ្ជាតិប្រេស៊ីល Bruno Guimaraes ដែលទើបតែផ្ទេរមកពី Lyon កំឡុងពេលទីផ្សារដោះដូរកីឡាករក្នុងខែមករាបានលើកឡើងថា ៖ " Newcastle និងឈ្នះ Champions League នៅថ្ងៃណាមួយនាពេលខាងមុខ ហើយនិងក្លាយជាក្លឹបធំមួយក្នុងចំណោមក្លឹបធំៗផ្សេងទៀត ក្នុងតំបន់អឺរ៉ុប ។ ក្លឹបនេះមានប្រវត្តិសាស្រ្តដ៏អស្ចារ្យ ខ្ញុំគ្មានការសោកស្តាយឡើយដែលផ្ទេរមកកាន់ក្លឹបនេះ " ។

គួរបញ្ជាក់ថាបច្ចុប្បន្ន Newcastle កំពុងឈរលេខ ១៩ ក្នុងតារាង Premier League ជាតំបន់ដែលត្រូវកាត់ចេញទោះជាយ៉ាងណា Newcastle បាននាំយកកីឡាករថ្មីៗ ៤ រូបកាលពីទីផ្សារដោះដូរកីឡាករក្នុងខែមករា ៕
ប្រភព : BBC Sports
Taça de Portugal Porto VS Sporting Match ...
Coppa Italia Atalanta VS Lazio Match ...
DFB Pokal Leverkusen VS Bayern Munich Match ...
Alejandro Balde បានក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានការចង់បានបំផុតនៅក្នុងក្រុម FC Barcelona ដោយទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពី Premier League។ យោងតាម Mundo Deportivo ក្រុម Aston Villa បានត្រៀមខ្លួនរួចជាស្រេចដើម្បីចំណាយប្រាក់រហូតដល់ 50 លានដុល្លារក្នុងការប៉ុនប៉ងចុះហត្ថលេខាលើខ្សែការពារឆ្វេងរូបនេះ ខណៈដែលក្លឹបអង់គ្លេសបន្តតាមដានស្ថានភាពរបស់គាត់យ៉ាងដិតដល់។...
យោងតាមលោក DaveOCKOP ក្រុម Liverpool កំពុងពិចារណាលើការផ្ទេរកីឡាករនៅរដូវក្តៅសម្រាប់តារាឆ្នើមរបស់ក្រុម West Ham គឺ Jarrod Bowen។...