|
|
|
ក្រុមអ្នកមានជាន់ថ្មី Newcastle United ត្រៀមជះលុយ ២០លានសម្រាប់ទិញខ្សែប្រយុទ្ធរបស់ក្រុមអ្នកមានបុណ្យ Barcelona ដើម្បីមកពង្រឹងតំបន់ប្រយុទ្ធសម្រាប់រដូវកាលថ្មី ។ គួរបញ្ជាក់ថាក្លឹបខ្សែប្រយុទ្ធដែល Newcastle ចង់ទិញនោះគឺ Memphis Depay ។

គួរបញ្ជាក់ថា Depay ធ្លាប់លេងឲ្យក្លឹបនៅអង់គ្លេសពីមុនដែរ ពោលជាមួយ Man Utd តែមិនទទួលបានជោគជ័យឡើយ យ៉ាងណាដោយមើលឃើញគុណភាពនារដូវកាលចាស់ ក៏នាំឲ្យ Newcastle ចាប់អារម្មណ៍កីឡាករហូឡង់ ហើយចង់នាំមកសាកល្បងប្រជែងនៅលីគកំពូលអង់គ្លេសសារជាថ្មី៕
ប្រភព៖ BBC Sport
Alejandro Balde បានក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានការចង់បានបំផុតនៅក្នុងក្រុម FC Barcelona ដោយទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពី Premier League។ យោងតាម Mundo Deportivo ក្រុម Aston Villa បានត្រៀមខ្លួនរួចជាស្រេចដើម្បីចំណាយប្រាក់រហូតដល់ 50 លានដុល្លារក្នុងការប៉ុនប៉ងចុះហត្ថលេខាលើខ្សែការពារឆ្វេងរូបនេះ ខណៈដែលក្លឹបអង់គ្លេសបន្តតាមដានស្ថានភាពរបស់គាត់យ៉ាងដិតដល់។...
យោងតាមលោក DaveOCKOP ក្រុម Liverpool កំពុងពិចារណាលើការផ្ទេរកីឡាករនៅរដូវក្តៅសម្រាប់តារាឆ្នើមរបស់ក្រុម West Ham គឺ Jarrod Bowen។...
Dani Carvajal បានឈានដល់ដំណាក់កាលដ៏សំខាន់មួយក្នុងអាជីពរបស់គាត់ ដោយបានលេងការប្រកួត La Liga លើកទី 300 របស់គាត់សម្រាប់ក្រុម Real Madrid។ ការបង្ហាញខ្លួនទាំងអស់នេះបានកើតឡើងក្នុងអាវពណ៌សដ៏ល្បីល្បាញ ដែលបញ្ជាក់ពីសារៈសំខាន់យូរអង្វែងរបស់គាត់ចំពោះក្លឹប។...
ដូចដែលបានរំពឹងទុកអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ លោក Luis Enrique បានចុះកិច្ចសន្យាបន្តកិច្ចសន្យាជាមួយក្លឹប Paris Saint-Germain ជាផ្លូវការ។...
La Liga Real Madrid VS Alaves Result ...