|
|
|
Neymar និងមិត្តរួមក្រុម Lionel Messi បានត្រឡប់មកកាន់ទឹកដី Bernabeu របស់អធិរាជស Real Madrid ដើម្បីត្រៀមខ្លួនប្រកួត UEFA Champions League ជើងទី 2 វគ្គ 16ក្រុម ។

យប់នេះអធិរាជសនិងត្រូវបើកទ្វារស្វាគមន៍ ក្រុមអ្នកមានរបស់បារាំង Paris Saint Germain នៅកីឡដ្ឋាន Bernabeu ។ គួរបញ្ជាក់ថា
Real Madrid បានភ្លាត់ចាញ់ PSG ដោយលទ្ធផល 1-0 កាលពីជើងទី1 ដូច្នេះយប់នេះ Real Madrid ត្រូវការឈ្នះជាចាំបាច់ដើម្បីឡើងទៅវគ្គ 8ក្រុម ។

មុនការប្រកួតមកដល់ Neymar ក៏បាននិយាយពីអារម្មណ៍របស់ខ្លួនសម្រាប់ការវិលត្រលប់មកលេងនៅកីឡដ្ឋាន Bernabeu ម្ដងទៀត។ " វាគឺជាការប្រកួតពិសេសមួយសម្រាប់ខ្ញុំនិង Messi ។ ខ្ញុំមានអនុស្សាវរីយ៍ច្រើន។ ខ្ញុំតែងតែលេងនៅទីនេះ រកគ្រាប់បាល់និង Assist " ។ ខ្ញុំចង់លើកពាន UCL នៅទីក្រុងប៉ារីស ជាមួយ PSG នៅរដូវកាលនេះ ៕
ប្រភព : The Sun
Taça de Portugal Porto VS Sporting Match ...
Coppa Italia Atalanta VS Lazio Match ...
DFB Pokal Leverkusen VS Bayern Munich Match ...
Alejandro Balde បានក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានការចង់បានបំផុតនៅក្នុងក្រុម FC Barcelona ដោយទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពី Premier League។ យោងតាម Mundo Deportivo ក្រុម Aston Villa បានត្រៀមខ្លួនរួចជាស្រេចដើម្បីចំណាយប្រាក់រហូតដល់ 50 លានដុល្លារក្នុងការប៉ុនប៉ងចុះហត្ថលេខាលើខ្សែការពារឆ្វេងរូបនេះ ខណៈដែលក្លឹបអង់គ្លេសបន្តតាមដានស្ថានភាពរបស់គាត់យ៉ាងដិតដល់។...
យោងតាមលោក DaveOCKOP ក្រុម Liverpool កំពុងពិចារណាលើការផ្ទេរកីឡាករនៅរដូវក្តៅសម្រាប់តារាឆ្នើមរបស់ក្រុម West Ham គឺ Jarrod Bowen។...