|
|
|
ខ្សែប្រយុទ្ធ Neymar Jr មានបំណងចង់ចូលនិវត្តន៍នៅក្លឹប PSG មិនចង់ចាកចេញទៅលេងឱ្យក្លឹបណាទៀតនោះទេ បើទោះជាកន្លងមកនេះមានអ្នកគាំទ្ររិះគន់ច្រើនក្ដី។

កីឡាករប្រេស៊ីលរូបនេះបានរងរបួសកជើងដែលត្រូវវះកាត់ ខ្សែប្រយុទ្ធ Neymar ត្រូវសម្រាករហូតដល់ចប់រដូវកាលនេះតែម្ដង។ ដោយរបួសនេះដែរ កើតឡើងសឹងតែរាល់រដូវកាលទៅហើយ ដែលធ្វើឱ្យអ្នកគាំទ្រ PSG ចាប់ផ្ដើមមានអារម្មណ៍នឿយហត់ជាមួយបញ្ហាដែល Neymar តែងតែកើតមាន ជាពិសេសនៅពាក់កណ្ដាលរដូវកាលដែលជាសុទ្ធតែជាការប្រកួតសំខាន់។ ជាក់ស្ដែង រូបគេបានរងរបួស មុនប្រកួតទល់ Bayern Munich នៅ Champions League វគ្គ១៦ក្រុមចុងក្រោយ។ លទ្ធផល ក្រុមក៏ចាញ់ Bayern នឹងធ្លាក់ចេញពីពានរង្វាន់នេះទៅហើយ។

ទោះបីជាយ៉ាងណាក្ដី Neymar បានអះអាងកន្លងមកថារូបគេមិនមានបំណងចង់ចាកចេញទៅណាទេ។ ដោយក្លឹប PSG ជាក្លឹបចុងក្រោយដែលខ្លួនចង់បន្ដអាជីពបាល់ទាត់ ហើយក៏ជាក្លឹបដែលគេចង់ចូលនិវត្ដន៍នៅទីនេះផងដែរ។ កីឡាករវ័យ៣១ឆ្នាំនេះ ផ្លាស់ពី FC Barcelona មកក្នុងតម្លៃខ្លួន២២២លានអឺរ៉ូកាលពីឆ្នាំ២០១៧កន្លងទៅ។ Neymar បានជួយ PSG ឈ្នះពាន១១ពាន និងបានដល់វគ្គផ្ដាច់ព្រ័ត្រម្ដងនៅ UEFA Champions League។ រូបគេបង្ហាញខ្លួនសរុប១៧៣ប្រកួត និងរកបាន១១៨គ្រាប់៕

Sponsored by ៖ #AA2888 #SUN2888 #APPLE65
Telegram ៖ https://telegram.aa2888.vip
Register VIP Account ៖ https://bit.ly/3hsfaQe

AA2888 the best entertainment website with highly confidential, privacy and safety.
Contact Customer Service for 24h/7
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
Alejandro Balde បានក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានការចង់បានបំផុតនៅក្នុងក្រុម FC Barcelona ដោយទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពី Premier League។ យោងតាម Mundo Deportivo ក្រុម Aston Villa បានត្រៀមខ្លួនរួចជាស្រេចដើម្បីចំណាយប្រាក់រហូតដល់ 50 លានដុល្លារក្នុងការប៉ុនប៉ងចុះហត្ថលេខាលើខ្សែការពារឆ្វេងរូបនេះ ខណៈដែលក្លឹបអង់គ្លេសបន្តតាមដានស្ថានភាពរបស់គាត់យ៉ាងដិតដល់។...
យោងតាមលោក DaveOCKOP ក្រុម Liverpool កំពុងពិចារណាលើការផ្ទេរកីឡាករនៅរដូវក្តៅសម្រាប់តារាឆ្នើមរបស់ក្រុម West Ham គឺ Jarrod Bowen។...
Dani Carvajal បានឈានដល់ដំណាក់កាលដ៏សំខាន់មួយក្នុងអាជីពរបស់គាត់ ដោយបានលេងការប្រកួត La Liga លើកទី 300 របស់គាត់សម្រាប់ក្រុម Real Madrid។ ការបង្ហាញខ្លួនទាំងអស់នេះបានកើតឡើងក្នុងអាវពណ៌សដ៏ល្បីល្បាញ ដែលបញ្ជាក់ពីសារៈសំខាន់យូរអង្វែងរបស់គាត់ចំពោះក្លឹប។...
ដូចដែលបានរំពឹងទុកអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ លោក Luis Enrique បានចុះកិច្ចសន្យាបន្តកិច្ចសន្យាជាមួយក្លឹប Paris Saint-Germain ជាផ្លូវការ។...
La Liga Real Madrid VS Alaves Result ...