|
|
|
បន្ទាប់ពីប្រទេសរុស្ស៊ី បានបើកការវាយប្រហារលើប្រទេសអ៊ុយក្រែនកាលពីពេលថ្មីៗនេះ បានបង្ខំអោយសហព័ន្ធបាល់ទាត់ UEFA បើកកិច្ចប្រជុំបន្ទាន់នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីប្ដូរទីតាំងប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រ។ គួរបញ្ជាក់ថា UEFA Champions League វគ្គផ្ដាច់ព្រ័ត្រដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី តែដោយសារបញ្ហារសង្រ្គាមកំពុងផ្ទុះឡើងនៅរុស្ស៊ី ។

ទោះជាយ៉ាងណាក្តី UEFA ក៏បានឆ្លើយតបវិញកាលពីពេលថ្មីៗនេះថា មិនមានគម្រោងប្ដូរទីតាំងប្រកួតវគ្គផ្តាច់ ដោយតាមដានមើលស្ថានភាពសិន ។ បើយោងតាម Daily Mail ទីលានប្រកួតវគ្គផ្ដាច់ព្រ័ត្ររបស់ UCL អាចនឹងផ្លាស់មកអង់គ្លេស ដោយអាចនឹងធ្វើនៅទីលាន Wembley ឬក៏ Tottenham ឬក៏អាច West Ham ក៏ថាបាន៕
ប្រភព :Daily Mail
Taça de Portugal Porto VS Sporting Match ...
Coppa Italia Atalanta VS Lazio Match ...
DFB Pokal Leverkusen VS Bayern Munich Match ...
Alejandro Balde បានក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានការចង់បានបំផុតនៅក្នុងក្រុម FC Barcelona ដោយទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពី Premier League។ យោងតាម Mundo Deportivo ក្រុម Aston Villa បានត្រៀមខ្លួនរួចជាស្រេចដើម្បីចំណាយប្រាក់រហូតដល់ 50 លានដុល្លារក្នុងការប៉ុនប៉ងចុះហត្ថលេខាលើខ្សែការពារឆ្វេងរូបនេះ ខណៈដែលក្លឹបអង់គ្លេសបន្តតាមដានស្ថានភាពរបស់គាត់យ៉ាងដិតដល់។...
យោងតាមលោក DaveOCKOP ក្រុម Liverpool កំពុងពិចារណាលើការផ្ទេរកីឡាករនៅរដូវក្តៅសម្រាប់តារាឆ្នើមរបស់ក្រុម West Ham គឺ Jarrod Bowen។...