|
|
|
ក្លឹបបិសាចក្រហម Manchester Untied បានបញ្ឈប់គម្រោងទិញយក ខ្សែប្រយុទ្ធ Marko Arnautovic ពីក្លឹប Bologna កាលពីម្សិលមិញ ។ គួរបញ្ជាក់ថា Man Utd គ្រោងចំណាយ៩លានដុល្លារ ទៅឲ្យ Bologna ដើម្បីទិញយក Arnautovic ប៉ុន្តែក្លឹប Serie A នេះបដិសេធដោយចង់បានថ្លៃលើសនេះទៀត។

ទោះជាយ៉ាងណាក្តីយ៉ាងណា នៅខណៈនេះក្រុមបិសាចក្រហមនេះបញ្ឈប់គម្រោងចង់បាន កីឡាករវ័យ៣៣ឆ្នាំនេះហើយ ក្រោយមានអ្នកគាំទ្ររិះគន់ច្រើនពេក ដោយសារតែតម្លៃខ្លួន សមត្ថភាព និងរឿងអាស្រូវលើអត្តចរិកកីឡាករនេះ៕
ប្រភព ៖ Sky Sport
Taça de Portugal Porto VS Sporting Match ...
Coppa Italia Atalanta VS Lazio Match ...
DFB Pokal Leverkusen VS Bayern Munich Match ...
Alejandro Balde បានក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានការចង់បានបំផុតនៅក្នុងក្រុម FC Barcelona ដោយទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពី Premier League។ យោងតាម Mundo Deportivo ក្រុម Aston Villa បានត្រៀមខ្លួនរួចជាស្រេចដើម្បីចំណាយប្រាក់រហូតដល់ 50 លានដុល្លារក្នុងការប៉ុនប៉ងចុះហត្ថលេខាលើខ្សែការពារឆ្វេងរូបនេះ ខណៈដែលក្លឹបអង់គ្លេសបន្តតាមដានស្ថានភាពរបស់គាត់យ៉ាងដិតដល់។...
យោងតាមលោក DaveOCKOP ក្រុម Liverpool កំពុងពិចារណាលើការផ្ទេរកីឡាករនៅរដូវក្តៅសម្រាប់តារាឆ្នើមរបស់ក្រុម West Ham គឺ Jarrod Bowen។...