|
|
|
ប្រេស៊ីលម្ចាស់ជើងឯក៥សម័យកាលជាក្រុមដែលឈ្នះពានរង្វាន់កីឡាបាល់ទាត់ពិភពលោកនេះច្រើនជាងគេ និងបានកៅអីទៅកាន់ការប្រកួតដណ្តើមពានរង្វាន់ FIFA World Cup ឆ្នាំ២០២២ នៅកាតា ដោយស្ថិតនៅក្នុងពូល G ត្រូវជួបជាមួយ ស្វីស កាមេរូន និងស៊ែប៊ី ។

អ្នកចាត់ការទូទៅ៖ លោក Tite (ប្រេស៊ីល)
ក្រុមសាំបាប្រេស៊ីលចាប់តាំងពីការឡើងកាន់កាប់ដោយលោក Tite កាលពីខែខែមិថុនាឆ្នាំ ២០១៦ មិនមានអ្វីគួរឲ្យកត់សម្គាល់ទេ គឺក្រុមសាំបានេះនៅតែខ្លាំង។ នៅក្នុងការប្រកួតវគ្គជម្រុះនៅតំបន់អាមេរិកឡាទីនអតីតអ្នកចាត់ការ Corinthians វ័យ៦១ឆ្នាំ បានជួយប្រេស៊ីលឈ្នះ១៤ប្រកួត ស្មើ៣ និងមិនធ្លាប់ចាញ់សោះ ដើម្បីក្លាយជាក្រុមដែលមានវត្តមានសឹងគ្រប់ព្រឹត្តិការណ៍ World Cup ទាំង២៣លើក។

ប្រវត្តិក្នុង World Cup ៖
គួរបញ្ជាក់ថានេះជាវត្តមានលើកទី ២២ហើយ សម្រាប់ក្រុមជម្រើសជាតិប្រេស៊ីលនៅក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ ដែលមានន័យថាប្រទេសនេះអាក់ខានចូលរួមតែមួយលើកប៉ុណ្ណោះចាប់តាំងពីការបង្កើតពាននេះឡើងនៅឆ្នាំ១៩៣០មក។ លទ្ធផលល្អបំផុតដែលពួកគេទទួលបានគឺលើកបាន World Cup រហូតដល់ទៅ៥លើក ក្នុងឆ្នាំ១៩៥៨, ១៩៦២ ,១៩៧០, ១៩៩៤ និង២០០២។ ក្រៅពីនេះក្រុមរហស្សនាមសាំបាធ្លាប់រងជើងឯក២លើក និងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ១១ដងផងដែរ។ គួរអោយដឹងផងដែរថាប្រេស៊ីលឈរនៅចំណាត់ថ្នាក់ទី១ពិភពលោក ក្នុងតារាង FIFA Ranking នាពេលបច្ចុប្បន្ន៕
Sponsored by ៖ #AA2888
Telegram ៖ https://t.me/aa2888helpcenter1/
នាំមកជូនដោយ #AA2888 ជាគេហទំព័រដែលផ្តល់ជូនការកំសាន្តដ៏សម្បូរបែប ជាមួយនិងទំនុកចិត្តខ្ពស់ សុវត្ថិភាពឈានមុខគេ !

ផ្នែកសេវាអតិថិជនទូទាំងប្រទេសនិងប្រឹក្សាយោបល់ 24 ម៉ោង ៖
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
ប្រភព: Sky Sport
Alejandro Balde បានក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានការចង់បានបំផុតនៅក្នុងក្រុម FC Barcelona ដោយទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពី Premier League។ យោងតាម Mundo Deportivo ក្រុម Aston Villa បានត្រៀមខ្លួនរួចជាស្រេចដើម្បីចំណាយប្រាក់រហូតដល់ 50 លានដុល្លារក្នុងការប៉ុនប៉ងចុះហត្ថលេខាលើខ្សែការពារឆ្វេងរូបនេះ ខណៈដែលក្លឹបអង់គ្លេសបន្តតាមដានស្ថានភាពរបស់គាត់យ៉ាងដិតដល់។...
យោងតាមលោក DaveOCKOP ក្រុម Liverpool កំពុងពិចារណាលើការផ្ទេរកីឡាករនៅរដូវក្តៅសម្រាប់តារាឆ្នើមរបស់ក្រុម West Ham គឺ Jarrod Bowen។...
Dani Carvajal បានឈានដល់ដំណាក់កាលដ៏សំខាន់មួយក្នុងអាជីពរបស់គាត់ ដោយបានលេងការប្រកួត La Liga លើកទី 300 របស់គាត់សម្រាប់ក្រុម Real Madrid។ ការបង្ហាញខ្លួនទាំងអស់នេះបានកើតឡើងក្នុងអាវពណ៌សដ៏ល្បីល្បាញ ដែលបញ្ជាក់ពីសារៈសំខាន់យូរអង្វែងរបស់គាត់ចំពោះក្លឹប។...
ដូចដែលបានរំពឹងទុកអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ លោក Luis Enrique បានចុះកិច្ចសន្យាបន្តកិច្ចសន្យាជាមួយក្លឹប Paris Saint-Germain ជាផ្លូវការ។...
La Liga Real Madrid VS Alaves Result ...