|
|
|
អ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលី Antonio Conte ដែលបច្ចុប្បន្នកំពុងដឹកនាំក្លឹប Tottenham បានបង្ហាញការមិនពេញចិត្តនិងការដោះដូរកីឡាករកាលពីខែមករាកន្លងទៅ ។

ក្នុងបទសម្ភាសន៏ជាមួយ Sky Sports លោកបាននិយាយថា ៖ " មានកីឡាករសំខាន់ដល់ទៅ ៤ រូបដែលបានចាកចេញពីក្លឹបរបស់យើង ហើយមានតែ ២រូបប៉ុណ្ណោះដែលយើងចុះកុងត្រាបាន ។ វាគឺជាកង្វះខាតដែលយើងកំពុងតែមាន យើងត្រូវការកីឡាករវ័យក្មេងដែលមានសមត្ថភាពដើម្បីមកពង្រឹងក្រុម និងទម្រង់លេងរបស់យើងទាំងមូល ។ យើងត្រូវតែរៀបចំអោយបានល្អសម្រាប់ការប្រកួតប្រជែងនាពេលខាងមុខ " ៕
ប្រភព : Fabrizio Romano
Taça de Portugal Porto VS Sporting Match ...
Coppa Italia Atalanta VS Lazio Match ...
DFB Pokal Leverkusen VS Bayern Munich Match ...
Alejandro Balde បានក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានការចង់បានបំផុតនៅក្នុងក្រុម FC Barcelona ដោយទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពី Premier League។ យោងតាម Mundo Deportivo ក្រុម Aston Villa បានត្រៀមខ្លួនរួចជាស្រេចដើម្បីចំណាយប្រាក់រហូតដល់ 50 លានដុល្លារក្នុងការប៉ុនប៉ងចុះហត្ថលេខាលើខ្សែការពារឆ្វេងរូបនេះ ខណៈដែលក្លឹបអង់គ្លេសបន្តតាមដានស្ថានភាពរបស់គាត់យ៉ាងដិតដល់។...
យោងតាមលោក DaveOCKOP ក្រុម Liverpool កំពុងពិចារណាលើការផ្ទេរកីឡាករនៅរដូវក្តៅសម្រាប់តារាឆ្នើមរបស់ក្រុម West Ham គឺ Jarrod Bowen។...