|
|
|
នៅមួយរយ:ពេលថ្មីៗនេះ កីឡាករ Pierre-Emerick Aubameyang ខ្សែប្រយុទ្ធរបស់ក្រុមអ្នកមានបុណ្យ Barcelona បានទាក់ទងជាមួយក្លឹបតោខៀវ Chelsea ក្នុងការផ្ទេរមកកាន់ក្របខ័ណ្ឌ Premier League វិញនៅទីផ្សាររដូវក្តៅនេះ ។

ទន្ទឹមនឹងនេះ Aubameyang អាចនឹងទទួលបានឱកាសពាក្យអាវលេខពិសេសមួយរបស់ក្លឹប Chelsea ប្រសិនបើគេពិតជាយល់ព្រមផ្ទេរមកកាន់ទឹកដី Stamford Bridge មែននោះ ។ ហើយនោះគឺជាអាវលេខ ៩ ខណ:រហូតមកដល់ពេលនេះ នៅមិនទាន់មានកីឡាកររូបណា ព្រមទទួលយកវានោះឡើយ នៅពេលដែលគ្រូបង្វឹក លោក Thomas Tuchel បាននិយាយថា គ្មានកូនក្រុមរបស់លោកណាមួយចង់បាននោះឡើយ ក្រោយពីការចាកចេញពីរបស់កីឡាករ Romelu Lukaku ៕
ប្រភព ៖ The Sun
Taça de Portugal Porto VS Sporting Match ...
Coppa Italia Atalanta VS Lazio Match ...
DFB Pokal Leverkusen VS Bayern Munich Match ...
Alejandro Balde បានក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានការចង់បានបំផុតនៅក្នុងក្រុម FC Barcelona ដោយទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពី Premier League។ យោងតាម Mundo Deportivo ក្រុម Aston Villa បានត្រៀមខ្លួនរួចជាស្រេចដើម្បីចំណាយប្រាក់រហូតដល់ 50 លានដុល្លារក្នុងការប៉ុនប៉ងចុះហត្ថលេខាលើខ្សែការពារឆ្វេងរូបនេះ ខណៈដែលក្លឹបអង់គ្លេសបន្តតាមដានស្ថានភាពរបស់គាត់យ៉ាងដិតដល់។...
យោងតាមលោក DaveOCKOP ក្រុម Liverpool កំពុងពិចារណាលើការផ្ទេរកីឡាករនៅរដូវក្តៅសម្រាប់តារាឆ្នើមរបស់ក្រុម West Ham គឺ Jarrod Bowen។...