|
|
|
Chelsea បានឈ្នះក្នុងវគ្គផ្តាច់ព្រ័ត្រ UEFA Conference League ទល់នឹង Real Betis ដោយក្លាយជាក្លឹបបាល់ទាត់ដំបូងគេក្នុងប្រវត្តិសាស្ត្រដែលឈ្នះពានរង្វាន់ធំៗទាំងបីរបស់អឺរ៉ុបគឺ Champions League ជាមួយ Europa League និង Conference League។
Chelsea ទទួលបានជ័យជំនះ 4-1 បើទោះបីជាតាមពីក្រោយ 1-0 នៅតង់ទីមួយក៏ដោយ។ Ezzalzouli ជួយឱ្យ Real Betis នាំមុខមុនក្នុងការប្រកួត ដោយស៊ុតបញ្ចូលទីនៅនាទីទី 9 ។
ក្នុងតង់ទីពីរ Enzo Fernandez តាមស្មើឱ្យ Chelsea នៅនាទីទី 65 ប៉ុន្តែ Jackson រកបានវិញនៅនាទីទី 70 ដោយស៊ុតបញ្ចូលទីបានមួយគ្រាប់នៅនាទីទី 70 ។ បន្ទាប់មកកីឡាករ Jadon Sancho ស៊ុតបញ្ចូលទីនៅនាទីទី 83 ហើយ Caicedo បានផ្សាភ្ជាប់ជ័យជម្នះដោយការស៊ុតបាល់បញ្ចូលទីនៅនាទីទី 90 ។ Cole Palmer លេចធ្លោដោយការផ្តល់ជំនួយពីរ។
Taça de Portugal Porto VS Sporting Match ...
Coppa Italia Atalanta VS Lazio Match ...
DFB Pokal Leverkusen VS Bayern Munich Match ...
Alejandro Balde បានក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានការចង់បានបំផុតនៅក្នុងក្រុម FC Barcelona ដោយទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពី Premier League។ យោងតាម Mundo Deportivo ក្រុម Aston Villa បានត្រៀមខ្លួនរួចជាស្រេចដើម្បីចំណាយប្រាក់រហូតដល់ 50 លានដុល្លារក្នុងការប៉ុនប៉ងចុះហត្ថលេខាលើខ្សែការពារឆ្វេងរូបនេះ ខណៈដែលក្លឹបអង់គ្លេសបន្តតាមដានស្ថានភាពរបស់គាត់យ៉ាងដិតដល់។...
យោងតាមលោក DaveOCKOP ក្រុម Liverpool កំពុងពិចារណាលើការផ្ទេរកីឡាករនៅរដូវក្តៅសម្រាប់តារាឆ្នើមរបស់ក្រុម West Ham គឺ Jarrod Bowen។...