|
|
|
ក្លឹបសេះបង្កង់ Juventus បានចុះកុងត្រាផ្ទេរយកខ្សែការពារ Gleison Bremer ពីក្លឹបរួមទីក្រុង Torino ក្នុងតម្លៃខ្លួន៤១លានអឺរ៉ូ ដោយផ្ដល់កុងត្រារយៈពេល៥ឆ្នាំ បន្ទាប់ពីការចាកចេញរបស់ Matthijs de Ligt ។

គួរបញ្ជាក់ថាខ្សែការពារសញ្ជាតិហុល្លង់ Matthijs de Ligt បានផ្លាស់ទៅកាន់ Bayern Munich កាលពីដើមសប្ដាហ៍ជាមួយហ្នឹងតម្លៃផ្ទេរ ៧៧លានអឺរ៉ូ ។ Bremer បានបង្ហាញខ្លួន១១០ប្រកួតឲ្យ Torino ក្រោយផ្លាស់ពីក្លឹបប្រេស៊ីល Atletico Mineiro កាលពីឆ្នាំ២០១៨៕
ប្រភព ៖ Fabrizio Romano
Taça de Portugal Porto VS Sporting Match ...
Coppa Italia Atalanta VS Lazio Match ...
DFB Pokal Leverkusen VS Bayern Munich Match ...
Alejandro Balde បានក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានការចង់បានបំផុតនៅក្នុងក្រុម FC Barcelona ដោយទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពី Premier League។ យោងតាម Mundo Deportivo ក្រុម Aston Villa បានត្រៀមខ្លួនរួចជាស្រេចដើម្បីចំណាយប្រាក់រហូតដល់ 50 លានដុល្លារក្នុងការប៉ុនប៉ងចុះហត្ថលេខាលើខ្សែការពារឆ្វេងរូបនេះ ខណៈដែលក្លឹបអង់គ្លេសបន្តតាមដានស្ថានភាពរបស់គាត់យ៉ាងដិតដល់។...
យោងតាមលោក DaveOCKOP ក្រុម Liverpool កំពុងពិចារណាលើការផ្ទេរកីឡាករនៅរដូវក្តៅសម្រាប់តារាឆ្នើមរបស់ក្រុម West Ham គឺ Jarrod Bowen។...