|
|
|
Fabio Carvalho បានចូលរួមជាមួយ Hull City ក្នុងលក្ខខ័ណ្ឌខ្ចីជើងរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ នេះបើតាមការបញ្ជាក់របស់ Liverpool កាលពីថ្ងៃពុធ។
កីឡាករវ័យ 21 ឆ្នាំបានត្រលប់ទៅ Anfield នៅដើមខែនេះបន្ទាប់ពីការខ្ចីជើងនៅ RB Leipzig ត្រូវបានគេបញ្ឈប់បន្ទាប់ពីបានត្រឹមតែប្រាំមួយខែ។
ខ្សែបម្រើស្លាបដ៏មានសង្ឃឹមបានចុះហត្ថលេខាឱ្យ Liverpool ពី Fulham ក្នុងរដូវក្ដៅឆ្នាំ 2021 ដោយបានបង្ហាញខ្លួនឱ្យក្រុមហង្សក្រហមចំនួន 21 លើកមកទល់ពេលនេះ ដោយរកបាន 3 គ្រាប់។
សម្រាប់ Hull បច្ចុប្បន្នពួកគេឈរនៅលេខរៀងទី 7 ក្នុងតារាង Championship ដែលមានត្រឹមតែមួយពិន្ទុនៅពីក្រោយក្រុមលេខ 6 ដែលផ្តល់កន្លែងមួយក្នុងវគ្គជម្រុះ។
Facebook Page Aa2888
Taça de Portugal Porto VS Sporting Match ...
Coppa Italia Atalanta VS Lazio Match ...
DFB Pokal Leverkusen VS Bayern Munich Match ...
Alejandro Balde បានក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានការចង់បានបំផុតនៅក្នុងក្រុម FC Barcelona ដោយទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពី Premier League។ យោងតាម Mundo Deportivo ក្រុម Aston Villa បានត្រៀមខ្លួនរួចជាស្រេចដើម្បីចំណាយប្រាក់រហូតដល់ 50 លានដុល្លារក្នុងការប៉ុនប៉ងចុះហត្ថលេខាលើខ្សែការពារឆ្វេងរូបនេះ ខណៈដែលក្លឹបអង់គ្លេសបន្តតាមដានស្ថានភាពរបស់គាត់យ៉ាងដិតដល់។...
យោងតាមលោក DaveOCKOP ក្រុម Liverpool កំពុងពិចារណាលើការផ្ទេរកីឡាករនៅរដូវក្តៅសម្រាប់តារាឆ្នើមរបស់ក្រុម West Ham គឺ Jarrod Bowen។...