|
|
|
ក្លឹបហង្សក្រហម Liverpool បានសម្រេចការព្រមព្រៀងកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប Mohamed Salah ដែលមានសុពលភាពដល់ចុងខែមិថុនា ឆ្នាំ ២០២៥។

ជាការពិតណាស់ Liverpool មិនមែនជាក្លឹបដែលរមែងចាយច្រើនលើថ្លៃពលកម្មកីឡាករទេ តែសម្រាប់ Salah គឺករណីពិសេស ព្រោះដោយសារតែការចាកចេញនៃកីឡាករសំខាន់ ២ រូបនៅតំណែងប្រយុទ្ធតែមួយ។ នោះគឺ Divock Origi និង Sadio Mane។ ប្រាក់ពលកម្មនៃការចាកចេញរបស់ Origi គឺត្រូវបានយកមកបំពេញសឹងទាំងអស់ដល់ចំណូលថ្មី Darwin Nunez ហើយសល់មួយផ្នែកតូច ប៉ះប៉ូវបន្ថែមនឹងចន្លោះនៃការចាកចេញរបស់ Mane ទើបអាចមកបង្គ្រប់លើសំណើនៃប្រាក់ឈ្នួលថ្មី ត្រូវផ្តល់ឲ្យ Mo Salah៕
ប្រភព ៖ Sky Sport
Taça de Portugal Porto VS Sporting Match ...
Coppa Italia Atalanta VS Lazio Match ...
DFB Pokal Leverkusen VS Bayern Munich Match ...
Alejandro Balde បានក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានការចង់បានបំផុតនៅក្នុងក្រុម FC Barcelona ដោយទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពី Premier League។ យោងតាម Mundo Deportivo ក្រុម Aston Villa បានត្រៀមខ្លួនរួចជាស្រេចដើម្បីចំណាយប្រាក់រហូតដល់ 50 លានដុល្លារក្នុងការប៉ុនប៉ងចុះហត្ថលេខាលើខ្សែការពារឆ្វេងរូបនេះ ខណៈដែលក្លឹបអង់គ្លេសបន្តតាមដានស្ថានភាពរបស់គាត់យ៉ាងដិតដល់។...
យោងតាមលោក DaveOCKOP ក្រុម Liverpool កំពុងពិចារណាលើការផ្ទេរកីឡាករនៅរដូវក្តៅសម្រាប់តារាឆ្នើមរបស់ក្រុម West Ham គឺ Jarrod Bowen។...