|
|
|
ខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំ Pierre-Emerick Aubameyang របស់ក្រុមកាំភ្លើងធំ Arsenal បានផ្ទេរទៅកាន់ Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់រដូវក្តៅឆ្នាំនេះ ។

Aubameyang បានទៅដល់ទឹកដីអេស្ប៉ាញកាលពីយប់មិញដើម្បីចុះកុងត្រាជាមួយ Barcelona ។ គេបានធ្វើតេស្តសុខភាពរួចរាល់អស់ហើយ នៅចាំតែការប្រកាសជាផ្លូវការតែប៉ុណ្ណោះ ។

គួរបញ្ជាក់ថា Barcelona ជាអ្នករ៉ាប់រងថ្លៃពលកម្មទាំងអស់ ខណៈ Arsenal និងមិនលូកដៃរឿងប្រាក់ពលកម្មឡើយ ដោយក្លឹបហាក់ចង់អោយរូបគេចាកចេញមុនទីផ្សារដោះដូរកីឡាករបានបិទ ៕
ប្រភព : Fabrizio Romano
Taça de Portugal Porto VS Sporting Match ...
Coppa Italia Atalanta VS Lazio Match ...
DFB Pokal Leverkusen VS Bayern Munich Match ...
Alejandro Balde បានក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានការចង់បានបំផុតនៅក្នុងក្រុម FC Barcelona ដោយទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពី Premier League។ យោងតាម Mundo Deportivo ក្រុម Aston Villa បានត្រៀមខ្លួនរួចជាស្រេចដើម្បីចំណាយប្រាក់រហូតដល់ 50 លានដុល្លារក្នុងការប៉ុនប៉ងចុះហត្ថលេខាលើខ្សែការពារឆ្វេងរូបនេះ ខណៈដែលក្លឹបអង់គ្លេសបន្តតាមដានស្ថានភាពរបស់គាត់យ៉ាងដិតដល់។...
យោងតាមលោក DaveOCKOP ក្រុម Liverpool កំពុងពិចារណាលើការផ្ទេរកីឡាករនៅរដូវក្តៅសម្រាប់តារាឆ្នើមរបស់ក្រុម West Ham គឺ Jarrod Bowen។...