|
|
|
ក្រុមកាំភ្លើងធំ Arsenal បានបើកទ្វារស្វាគមន៍ក្រុមភ្ញៀវចចកលឿង Wolves កាលពីយប់មិញក្នុងក្របខ័ណ្ឌ Premier League ។ ជាលទ្ធផលក្រុមម្ចាស់ផ្ទះ ក្រុមភ្ញៀវដោយលទ្ធផល ២-១ ។

ក្រុម Wolves បានធ្វើការនាំមុខកាំភ្លើងធំ Arsenal តាំងពីតង់ទី១ នាទី១០ ដោយខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Hwang Hee-chan ។ តែគួរអោយស្តាយនៅនាទី ៨២ ខ្សែប្រយុទ្ធស្លាប Nicolas Pepe បានធ្វើការតាមស្មើរ ។ ជិតបញ្ចប់ការប្រកួតអ្នកចាំទីសញ្ជាតិព័រទុយកាល់ Jose Sa របស់ Wolves បានបង្ករកំហុសធ្វើអោយចូលទីខ្លួនឯង ។


ចប់ការប្រកួតក្រុមម្ចាស់ផ្ទះ Arsenal បានយកឈ្នះក្រុមភ្ញៀវដោយលទ្ធផល ២ - ១ ។ ជ័យជំនះកាលពីយប់មិញធ្វើអោយ Arsenal ឈរលេខ ៥ បណ្តោះអាសន្នមាន ៤៥ ពិន្ទុ ដែលមានគម្លាតតែ ១ពិន្ទុប៉ុណ្ណោះពីក្រុមលេខ ៤ Manchester United ៕
ប្រភព: Sky Sports
Taça de Portugal Porto VS Sporting Match ...
Coppa Italia Atalanta VS Lazio Match ...
DFB Pokal Leverkusen VS Bayern Munich Match ...
Alejandro Balde បានក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានការចង់បានបំផុតនៅក្នុងក្រុម FC Barcelona ដោយទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពី Premier League។ យោងតាម Mundo Deportivo ក្រុម Aston Villa បានត្រៀមខ្លួនរួចជាស្រេចដើម្បីចំណាយប្រាក់រហូតដល់ 50 លានដុល្លារក្នុងការប៉ុនប៉ងចុះហត្ថលេខាលើខ្សែការពារឆ្វេងរូបនេះ ខណៈដែលក្លឹបអង់គ្លេសបន្តតាមដានស្ថានភាពរបស់គាត់យ៉ាងដិតដល់។...
យោងតាមលោក DaveOCKOP ក្រុម Liverpool កំពុងពិចារណាលើការផ្ទេរកីឡាករនៅរដូវក្តៅសម្រាប់តារាឆ្នើមរបស់ក្រុម West Ham គឺ Jarrod Bowen។...