|
|
|
ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បច្ចុប្បន្នអាចចាត់ទុកថាជាក្លិបធំមួយ ក្នុងចំណោមក្លឹបធំៗទាំងប្រាំមួយ នៅក្នុងក្របខ័ណ្ឌ Premier League របស់អង់គ្លេស បើទោះបីជាពួកគេមិនបានមានឱកាសឈ្នះពានក៏ដោយ ។ តែបន្ទាប់ពីគ្រូបង្វឹក លោក Antonio Conte បានចូលមកដឹកនាំទម្រង់លេងរបស់ Tottenham ហាក់មានភាពប្រសើរឡើង ដោយ ៩ ប្រកួតមិនធ្លាប់ស្គាល់ពាក្យថាចាញ់ លើកលែងតែពេលប៉ះតោខៀវ Chelsea ដោយចាញ់ក្នុងលទ្ធផល ២-០ ។
ខាងក្រោមនេះគឺជាកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតទាំង ៥ របស់ Tottenham នាពេលបច្ចុប្បន្ននេះ ៖
១. Harry Kane – ១០០ លានអឺរ៉ូ
២. Son-Heung Min – ៨០ លានអឺរ៉ូ
៣. Pierre Emile Hojbjerg – ៤០ លានអឺរ៉ូ
៤. Tanguy Ndombele – ៣៨ លានអឺរ៉ូ
៥. Cristian Romero – ៣៥ លានអឺរ៉ូ





ប្រភព : Sky Sports
Taça de Portugal Porto VS Sporting Match ...
Coppa Italia Atalanta VS Lazio Match ...
DFB Pokal Leverkusen VS Bayern Munich Match ...
Alejandro Balde បានក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានការចង់បានបំផុតនៅក្នុងក្រុម FC Barcelona ដោយទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពី Premier League។ យោងតាម Mundo Deportivo ក្រុម Aston Villa បានត្រៀមខ្លួនរួចជាស្រេចដើម្បីចំណាយប្រាក់រហូតដល់ 50 លានដុល្លារក្នុងការប៉ុនប៉ងចុះហត្ថលេខាលើខ្សែការពារឆ្វេងរូបនេះ ខណៈដែលក្លឹបអង់គ្លេសបន្តតាមដានស្ថានភាពរបស់គាត់យ៉ាងដិតដល់។...
យោងតាមលោក DaveOCKOP ក្រុម Liverpool កំពុងពិចារណាលើការផ្ទេរកីឡាករនៅរដូវក្តៅសម្រាប់តារាឆ្នើមរបស់ក្រុម West Ham គឺ Jarrod Bowen។...