|
|
|
Jesse Lingard សឹងតែត្រូវចាកចេញពីបិសាចក្រហម Manchester United កាលពីទីផ្សារដោះដូរកីឡាករកាលពីខែមករាកន្លងទៅ ។ ក្លឹបអ្នកមាន Newcastle បានទាក់ទងមកកាន់ Manutd ដើម្បីនាំយកខ្សែបម្រើសញ្ជាតិអង់គ្លេស Jesse Lingard ក្នុងលក្ខខ័ណ្ឌខ្ចីជើងរហូតដល់រដូវក្តៅខាងមុខនេះ ។

ទោះជាយ៉ាងណាមុនទីផ្សារកីឡាករបានបិទ ក៏លេចលឺរឿងអាស្រូវរបស់ Mason Greenwood ដែលធ្វើអោយ Manchester United ហាក់មានភាពរារែកក្នុងការអោយ Lingard ផ្ទេរទៅ Newcastle ។ Lingard បានបង្ហោះលើបណ្តាញសង្គម Twitter ថា " ក្លឹបទុកពេលអោយគេសម្រាកខ្លះ ដើម្បីដោះស្រាយបញ្ហាផ្ទាល់ខ្លួន ។ ប៉ុន្តែគេត្រៀមខ្លួនរួចរាល់គ្រប់ពេលដែលក្លឹបត្រូវការគេ " ៕

ប្រភព : Sky Sports
Taça de Portugal Porto VS Sporting Match ...
Coppa Italia Atalanta VS Lazio Match ...
DFB Pokal Leverkusen VS Bayern Munich Match ...
Alejandro Balde បានក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានការចង់បានបំផុតនៅក្នុងក្រុម FC Barcelona ដោយទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពី Premier League។ យោងតាម Mundo Deportivo ក្រុម Aston Villa បានត្រៀមខ្លួនរួចជាស្រេចដើម្បីចំណាយប្រាក់រហូតដល់ 50 លានដុល្លារក្នុងការប៉ុនប៉ងចុះហត្ថលេខាលើខ្សែការពារឆ្វេងរូបនេះ ខណៈដែលក្លឹបអង់គ្លេសបន្តតាមដានស្ថានភាពរបស់គាត់យ៉ាងដិតដល់។...
យោងតាមលោក DaveOCKOP ក្រុម Liverpool កំពុងពិចារណាលើការផ្ទេរកីឡាករនៅរដូវក្តៅសម្រាប់តារាឆ្នើមរបស់ក្រុម West Ham គឺ Jarrod Bowen។...