|
|
|
ម្ចាស់ក្លឹបតោខៀវ Chelsea លោក Roman Abramovich ដែលជាមហាសេដ្ឋីជនជាតិរុស្ស៊ី បានប្រកាសថាលោកនិងលក់ក្លឹបរបស់ខ្លួន នាពេលឆាប់ៗខាងមុខនេះ ។

គួរបញ្ជាក់ថាលោកបានសម្រេចចិត្តផ្ទេរការដឹកនាំទៅឱ្យ អ្នកតំណាងមូលនីធិរបស់ក្លឹប Chelsea មើលការខុសត្រូវ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ។

លោក Abramovic បានបញ្ជាក់ថាលោកនឹងមិនទាមទារថ្លៃជំពាក់ណាមួយឡើយ ហើយចំណូលដែលបានពីការលក់ក្លិប នឹងត្រូវយកទៅឧបត្ថម្ភជនរងគ្រោះដោយសារសង្គ្រាមនៅអ៊ុយក្រែន ។

កាលពីថ្ងៃពុធថ្មីៗនេះ មានដំណឹងលេចលឺថាមហាសេដ្ឋីជនជាតិស្វីសលោក Hansjorg Wyss គ្រោងនិងធ្វើសំណើរក្នុងការទិញក្លឹបនេះ ៕
ប្រភព : Sky Sports
Taça de Portugal Porto VS Sporting Match ...
Coppa Italia Atalanta VS Lazio Match ...
DFB Pokal Leverkusen VS Bayern Munich Match ...
Alejandro Balde បានក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានការចង់បានបំផុតនៅក្នុងក្រុម FC Barcelona ដោយទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពី Premier League។ យោងតាម Mundo Deportivo ក្រុម Aston Villa បានត្រៀមខ្លួនរួចជាស្រេចដើម្បីចំណាយប្រាក់រហូតដល់ 50 លានដុល្លារក្នុងការប៉ុនប៉ងចុះហត្ថលេខាលើខ្សែការពារឆ្វេងរូបនេះ ខណៈដែលក្លឹបអង់គ្លេសបន្តតាមដានស្ថានភាពរបស់គាត់យ៉ាងដិតដល់។...
យោងតាមលោក DaveOCKOP ក្រុម Liverpool កំពុងពិចារណាលើការផ្ទេរកីឡាករនៅរដូវក្តៅសម្រាប់តារាឆ្នើមរបស់ក្រុម West Ham គឺ Jarrod Bowen។...