|
|
|
Alan Smith អតីតខ្សែប្រយុទ្ធកាំភ្លើងធំ Arsenal ជឿជាក់ថាអតីតក្រុមរបស់ខ្លួននិងជាប់ Top-4 ក្នុងក្របខ័ណ្ឌ Premier League ។ លោកលើកឡើងបែបនេះបន្ទាប់ពី Arsenal មិនបានចុះកុងត្រានាំយកកីឡាកររូបណាឡើយកំឡុងពេលទីផ្សារដោះដូរកីឡាករនាខែមករានេះ ។

Arsenal ទើបតែបានផ្ទេរខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំ Pierre-Emerick Aubameyang ក្នុងលក្ខខ័ណ្ឌខ្ចីជើងទៅកាន់ក្លឹប Barcelona ។

គួរបញ្ជាក់ថាក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ Mikel Arteta ក្លឹប Arsenal កំពុងឈរលេខ ៦ មាន ៣៦ពិន្ទុដោយមានគម្លាតពីក្រុមបិសាចក្រហម Manchester United តែ ២ពិន្ទុប៉ុណ្ណោះ ដែលបច្ចុប្បន្នកំពុងឈរលេខ៤ មាន ៣៨ ពិន្ទុ ៕
ប្រភព : Sky Sport
Taça de Portugal Porto VS Sporting Match ...
Coppa Italia Atalanta VS Lazio Match ...
DFB Pokal Leverkusen VS Bayern Munich Match ...
Alejandro Balde បានក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានការចង់បានបំផុតនៅក្នុងក្រុម FC Barcelona ដោយទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពី Premier League។ យោងតាម Mundo Deportivo ក្រុម Aston Villa បានត្រៀមខ្លួនរួចជាស្រេចដើម្បីចំណាយប្រាក់រហូតដល់ 50 លានដុល្លារក្នុងការប៉ុនប៉ងចុះហត្ថលេខាលើខ្សែការពារឆ្វេងរូបនេះ ខណៈដែលក្លឹបអង់គ្លេសបន្តតាមដានស្ថានភាពរបស់គាត់យ៉ាងដិតដល់។...
យោងតាមលោក DaveOCKOP ក្រុម Liverpool កំពុងពិចារណាលើការផ្ទេរកីឡាករនៅរដូវក្តៅសម្រាប់តារាឆ្នើមរបស់ក្រុម West Ham គឺ Jarrod Bowen។...