|
|
|
លោក Marcelo Bielsa អតីតអ្នកចាត់ការទូទៅក្រុម Leeds United គ្រោងនិងត្រលប់មកកាន់តំណែងអ្នកចាត់ការទូទៅវិញ បន្ទាប់ពីត្រូវថ្នាក់លើក្រុម Leeds United បញ្ឃប់ពីការងារបានតែជាងមួយខែប៉ុណ្ណោះ ។

គួរបញ្ជាក់ថាអ្នកចាត់ការរូបនេះ ត្រូវបានគេចាត់ទុកថាជាគ្រូបង្វឹក ដែលមានយុទ្ធសាស្រ្តដឹកនាំក្រុមដ៏អស្ចារ្យបំផុត នៅក្នុងកីឡាបាល់ទាត់ ហើយក៏មានដំណឹងថាក្រុមជម្រើសជាតិបូលីវី ត្រៀមខ្លួនរួចរាល់សម្រាប់យករូបលោកមកជំនួសអ្នកចាត់ការបច្ចុប្បន្ន លោក Cesar Farias ។

ការផ្លាស់ប្តូរនេះគឺដោយសារតែ ក្រុមជម្រើសជាតិបូលីវីបានចាញ់ កូឡុំប៊ី ៣-០ កាលពីថ្ងៃព្រហស្បតិ៍ ដែលជាហេតុធ្វើអោយបូលីវីមិនមានវត្តមាននៅព្រឹត្តិការណ៍ World Cup ឆ្នាំនេះទេ ៕
ប្រភព ៖ SportBibble
Taça de Portugal Porto VS Sporting Match ...
Coppa Italia Atalanta VS Lazio Match ...
DFB Pokal Leverkusen VS Bayern Munich Match ...
Alejandro Balde បានក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានការចង់បានបំផុតនៅក្នុងក្រុម FC Barcelona ដោយទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពី Premier League។ យោងតាម Mundo Deportivo ក្រុម Aston Villa បានត្រៀមខ្លួនរួចជាស្រេចដើម្បីចំណាយប្រាក់រហូតដល់ 50 លានដុល្លារក្នុងការប៉ុនប៉ងចុះហត្ថលេខាលើខ្សែការពារឆ្វេងរូបនេះ ខណៈដែលក្លឹបអង់គ្លេសបន្តតាមដានស្ថានភាពរបស់គាត់យ៉ាងដិតដល់។...
យោងតាមលោក DaveOCKOP ក្រុម Liverpool កំពុងពិចារណាលើការផ្ទេរកីឡាករនៅរដូវក្តៅសម្រាប់តារាឆ្នើមរបស់ក្រុម West Ham គឺ Jarrod Bowen។...