|
|
|
កម្ពុជាឈ្នះមេដាយសរុបចំនួន២៨គ្រឿង ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ដែលធ្វើឡើងនៅទីក្រុង Solo ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២២។

នៅក្នុងមេដាយសរុប២៨គ្រឿង ដែលកម្ពុជាដណ្ដើមយកបាននោះរួមមាន មេដាយមាស ៧ មេដាយប្រាក់ ១០ និងមេដាយសំរឹទ្ធ ១១ ពីវិញ្ញាសារ បូស៊ីយ៉ា បាល់ទះអង្គុយបុរស បាល់បោះរទេះរុញនារី វាយកូនឃ្លីលើតុ អុក អត្តពលកម្ម និងហែលទឹក ដែលចំនួនមេដាយនេះជាចំនួនមួយលើសពីអ្វីដែលកម្ពុជាបានកំណត់។ គួរបញ្ជាក់ផងដែរថា កម្ពុជាជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២៕
ប្រភព៖ Cambodia 2023
Taça de Portugal Porto VS Sporting Match ...
Coppa Italia Atalanta VS Lazio Match ...
DFB Pokal Leverkusen VS Bayern Munich Match ...
Alejandro Balde បានក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានការចង់បានបំផុតនៅក្នុងក្រុម FC Barcelona ដោយទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពី Premier League។ យោងតាម Mundo Deportivo ក្រុម Aston Villa បានត្រៀមខ្លួនរួចជាស្រេចដើម្បីចំណាយប្រាក់រហូតដល់ 50 លានដុល្លារក្នុងការប៉ុនប៉ងចុះហត្ថលេខាលើខ្សែការពារឆ្វេងរូបនេះ ខណៈដែលក្លឹបអង់គ្លេសបន្តតាមដានស្ថានភាពរបស់គាត់យ៉ាងដិតដល់។...
យោងតាមលោក DaveOCKOP ក្រុម Liverpool កំពុងពិចារណាលើការផ្ទេរកីឡាករនៅរដូវក្តៅសម្រាប់តារាឆ្នើមរបស់ក្រុម West Ham គឺ Jarrod Bowen។...