|
|
|
លោក Thomas Frank អ្នកចាត់ការក្រុម Brentford បានបញ្ជាក់ថាលោកកំពុងចចារកុងត្រាថ្មីជាមួយខ្សែបម្រើប្រយុទ្ធ Christian Eriksen ដើម្បីអោយគេស្នាក់នៅបន្តទៀត ។ លោក Frank បន្ថែមទៀតថា ៖ "ខ្ញុំពិតជាចង់អោយ Eriksen ស្នាក់នៅបន្តទៀតណាស់ ហើយខ្ញុំជឿថាគេក៏ពេញចិត្តនឹងការនៅទីនេះដែរ ។ ប៉ុន្តែខ្ញុំជឿថាការបន្តកុងត្រាថ្មី និងមិនទាន់អាចកើតឡើងទេ បើសិនជារដូវកាលនេះមិនទាន់បញ្ចប់ " ។

គួរបញ្ជាក់ថាខ្សែបម្រើប្រយុទ្ធសញ្ជាតិដាណឺំម៉ាករូបនេះ ទើបតែបានត្រឡប់មកចូលទីលានវិញកាលពីពេលថ្មីៗនេះទេ បន្ទាប់ពីរូបគេធ្លាប់មានបញ្ហាបេះដូងកាលពីការប្រកួត Euro 2020 មកម្ល៉េះ ៕
Taça de Portugal Porto VS Sporting Match ...
Coppa Italia Atalanta VS Lazio Match ...
DFB Pokal Leverkusen VS Bayern Munich Match ...
Alejandro Balde បានក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានការចង់បានបំផុតនៅក្នុងក្រុម FC Barcelona ដោយទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពី Premier League។ យោងតាម Mundo Deportivo ក្រុម Aston Villa បានត្រៀមខ្លួនរួចជាស្រេចដើម្បីចំណាយប្រាក់រហូតដល់ 50 លានដុល្លារក្នុងការប៉ុនប៉ងចុះហត្ថលេខាលើខ្សែការពារឆ្វេងរូបនេះ ខណៈដែលក្លឹបអង់គ្លេសបន្តតាមដានស្ថានភាពរបស់គាត់យ៉ាងដិតដល់។...
យោងតាមលោក DaveOCKOP ក្រុម Liverpool កំពុងពិចារណាលើការផ្ទេរកីឡាករនៅរដូវក្តៅសម្រាប់តារាឆ្នើមរបស់ក្រុម West Ham គឺ Jarrod Bowen។...