|
|
|
បន្ទាប់ពីបរាជ័យក្រោមស្នាដៃគូរប្រជែងធំ Manchester City កាលពីយប់មិញក្នុងក្របខ័ណ្ឌ Premier League ដោយលទ្ធផល 4-1 ។

លោក Ralf Rangnick អ្នកចាត់ការទូទៅបិសាចក្រហម Manchester United បាននិយាយថា ៖ " យើងលេងបានល្អនៅតង់ទី១ ដោយអាចប្រជែងជាមួយពួកគេបាន។ តង់ទី២ ចាប់តាំងពីពួកគេស៊ុតគ្រាប់ទី៣ វាពិតជាពិបាកសម្រាប់ការលេងទល់នឹងក្លឹបល្អជាងគេលើលោកពេលដែលពួកគេមានបាល់់ ។ ក្នុងតង់ទី២ ពួកគេគឺជាក្រុមល្អជាងយើង និងបង្ហាញពីគុណភាពរបស់ពួកគេ។ យើងពិតជាពិបាក ក្នុងការលេង "។


ការបរាជ័យកាលពីយប់មិញ ធ្វើអោយ Manutd ធ្លាក់មកឈរលេខ 5 មាន 47 ពិន្ទុតាមពីក្រោយដោយ West Ham មាន 45 ពិន្ទុ និងមានគម្លាតពីក្រុមកំពូលតារាង Mancity ដល់ទៅ 22 ពិន្ទុឯណោះ ៕
ប្រភព : Fabrizio Romano
Taça de Portugal Porto VS Sporting Match ...
Coppa Italia Atalanta VS Lazio Match ...
DFB Pokal Leverkusen VS Bayern Munich Match ...
Alejandro Balde បានក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានការចង់បានបំផុតនៅក្នុងក្រុម FC Barcelona ដោយទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពី Premier League។ យោងតាម Mundo Deportivo ក្រុម Aston Villa បានត្រៀមខ្លួនរួចជាស្រេចដើម្បីចំណាយប្រាក់រហូតដល់ 50 លានដុល្លារក្នុងការប៉ុនប៉ងចុះហត្ថលេខាលើខ្សែការពារឆ្វេងរូបនេះ ខណៈដែលក្លឹបអង់គ្លេសបន្តតាមដានស្ថានភាពរបស់គាត់យ៉ាងដិតដល់។...
យោងតាមលោក DaveOCKOP ក្រុម Liverpool កំពុងពិចារណាលើការផ្ទេរកីឡាករនៅរដូវក្តៅសម្រាប់តារាឆ្នើមរបស់ក្រុម West Ham គឺ Jarrod Bowen។...