|
|
|
ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ Cristiano Ronaldo រកបាន ១គ្រាប់កាលពីយប់មិញក្នុងជំនួបជាមួយ Brighton ក្នុងក្របខ័ណ្ឌ Premier League ។ គួរបញ្ជាក់ថាខ្សែប្រយុទ្ធសញ្ជាតិព័រទុយកាល់រូបនេះ ខកខានឱកាសក្នុងការរកគ្រាប់បាល់ ៦ប្រកួតជាប់គ្នាដែលជាកំណត់ត្រាដ៏អាក្រក់បំផុតក្នុងអាជីពរបស់គេបើគិតចាប់ពីឆ្នាំ ២០០៩មក ។

Ronaldo ជាអ្នកស៊ុតបញ្ចូលទីគ្រាប់ទី១ អោយបិសាចក្រហម Manchester United ដោយញាក់ដាច់ខ្សែការពារដល់ទៅ ៥នាក់ ។ ខណៈគ្រាប់ទី២ រកបានដោយខ្សែបម្រើប្រយុទ្ធ Bruno Fernandes នៅម៉ោងបន្ថែមតង់ទី២ ។

ជាលទ្ធផល Manutd យកឈ្នះ Brighton ដោយលទ្ធផល ២-០ ឈរលេខ ៤ បណ្តោះអាសន្ន មាន ៤៣ពិន្ទុ តាមពីក្រោយដោយ West Ham មាន ៤១ ពិន្ទុ ៕
ប្រភព: Sky Sports
យោងតាមរបាយការណ៍ Galatasaray កំពុងសម្លឹងមើលការចុះហត្ថលេខាលើខ្សែការពារ Antonio Rüdiger របស់ Real Madrid ក្នុងការផ្ទេរដ៏ធំមួយនៅខែមករា។...
លោក Arne Slot បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយមុនពេលការប្រកួតរវាង Liverpool និង Brighton ក្នុងក្របខ័ណ្ឌ Premier League ចុងសប្តាហ៍នេះ។...
យោងតាមរបាយការណ៍បានឱ្យដឹងថាក្រុម Barcelona មិនបានបន្ថយចំណាប់អារម្មណ៍របស់ពួកគេលើខ្សែការពារស្លាប Denzel Dumfries របស់ Inter Milan ទេ ហើយពួកគេកំពុងសម្លឹងមើលការចាប់អារម្មណ៍លើគាត់នៅរដូវក្តៅក្រោយ។...
ជាមួយនឹងការបង្ហាញខ្លួនរបស់គាត់ទល់នឹង Athletic Bilbao កាលពីល្ងាចថ្ងៃពុធ ក្នុងការប្រកួតស្មើ 0-0 របស់ PSG កីឡាករ Joao Neves បានតាមស្មើកំណត់ត្រារបស់ Cristiano Ronaldo ក្នុង Champions League។...
Sacha Tavolieri បានរាយការណ៍ថា Manchester United និង Chelsea សុទ្ធតែកំពុងជំរុញឱ្យចុះហត្ថលេខាលើខ្សែបម្រើ Noah Sadiki របស់ Sunderland ដែលបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការលេងដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់នៅរដូវកាលនេះ។...