|
|
អ្នកចាត់ការបិសាចក្រហមលោក Ralf Rangnick មានជំនឿមុតមាំថាខ្សែប្រយុទ្ធសញ្ជាតិព័រទុយកាល់ Cristiano Ronaldo និងធ្វើបានល្អនៅយប់នេះ ដូចកាលដែលប៉ះមាន់ខ្នាយមាស Tottenham កាលពីពេលថ្មីៗនេះ ។
យប់នេះក្រុមបិសាចក្រហម Manchester United និងត្រូវបើកទ្វារស្វាគមន៍ក្រុមភ្ញៀវ At Madrid ក្នុងការប្រកួត UEFA Champions League វគ្គ 16ក្រុមជើងទី2 ។ គួរបញ្ជាក់ថាខ្សែប្រយុទ្ធវ័យ 37ឆ្នាំរូបនេះ ទើបតែស៊ុត Hat-Trick ជួយ Manchester United យកឈ្នះ Spurs 3-2 កាលពីចុងសប្តាហ៍កន្លងទៅដែលជា Hat-Trick ជាលើកទី59 ក្នុងអាជីពរបស់គេ ។
លោក Rangnick នៅតែជឿជាក់ថា Ronaldo អាចនឹងបន្តបង្ហាញទម្រង់លេងល្អដូចកាលពីចុងសប្ដាហ៍ ។ លោកបន្ថែមទៀតថា ៖ "Ronaldo បានបង្ហាញកាលជួប Spurs បញ្ជាក់ថាតើគាត់ជាកីឡាករអាជីពបែបណា។ ហើយទម្រង់លេងបែបនេះ គេនៅតែជាកីឡាករសំខាន់សម្រាប់ក្រុម " ។
គួរបញ្ជាក់ថាកាលពីជើងទី1 Man Utd និង AT Madrid បញ្ចប់លទ្ធផលត្រឹម ១-១ ប៉ុណ្ណោះ ៕
ប្រភព : BBC Sports
EUROPA LEAGUE MANCHESTER UNITED VS ATHLETIC CLUB ...
យោងតាម Fabrizio Romano តារា Newcastle Alexander Isak នៅតែជាខ្សែប្រយុទ្ធ 'សុបិន្ត' ចុះហត្ថលេខាសម្រាប់ Liverpool នៅមុនទីផ្សារដោះដូរកីឡាកររដូវក្តៅ។...
Joan Martinez កាន់តែកៀកនឹងការវិលមករកកាយសម្បទាពេញលេញវិញបន្ទាប់ពីបានជាសះស្បើយពីរបួស ACL រយៈពេលប្រាំបីខែ។...
Arne Slot បានធ្វើឱ្យមានផលប៉ះពាល់យ៉ាងសំខាន់នៅ Liverpool ជាមួយនឹងវិធីសាស្រ្តយ៉ាងល្អិតល្អន់របស់គាត់ចំពោះការគ្រប់គ្រង ទទួលបានការសរសើរយ៉ាងទូលំទូលាយពីអ្នកគាំទ្រ និងឋានានុក្រមរបស់ក្លឹប។...
ក្លឹប West Ham United កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើខ្សែការពារ John Stones របស់ក្លឹប Manchester City ដែលអាចក្លាយជាកីឡាករដែលមានតម្លៃថ្លៃកប់ពពកនៅរដូវក្តៅនេះ។...