|
|
កីឡាករជើងខ្លាំងមកពីបន្ទាយមានជ័យ សុខ ធី អាចក្ដោបឱកាសដណ្ដើមយកឡាន 1គ្រឿង បានទេ ព្រោះកម្រមានការប្រកួតពិសេសបែបនេះណាស់សម្រាប់រូបគេស្របពេលចូលប្រឡូកក្នុងវិស័យប្រដាល់នៅកម្ពុជាជាយូរឆ្នាំមកហើយដែរ។
នេះចាត់ទុកជាឱកាសមាសហើយសម្រាប់កីឡាករល្អក្បាច់ សុខ ធី ដែលមានឈ្មោះដណ្ដើមឡាន PICK UP ពីក្រុមហ៊ុនឯកជនមួយ ព្រោះតាំងពីចូលប្រឡូកលើវិស័យប្រដាល់នៅកម្ពុជាមករូបគេមិនទាន់បានប្រកួតលក្ខណៈបែបនេះនោះឡើយ។ ចំណែកកីឡាករល្បីឈ្មោះផ្សេងៗមានឱកាសពិសេសនេះជាបន្តបន្ទាប់រួចហើយដែរ។
បេក្ខភាព សុខ ធី មើលទៅរៀងលើគេបន្តិចមែន ប៉ុន្តែក៏មិនអាចមើលស្រាលកីឡាករដទៃទៀតដូចជា សាន់ គុនខ្មែរ ធន់ វណ្ណា ឡុង ជិន និងកីឡាករថ្មីៗៗប៉ុន្មាននាក់ទៀតនោះឡើយ។ សមត្ថភាពបូកនិងសំណាងផងដែរ ប្រសិនបើការចាប់ឆ្នោតជួបសុទ្ធតែអ្នកខ្លាំងទាំងអស់នោះគឺរៀងពិបាកយកឈ្នះដៃគូបន្តិចហើយ។
ប្រសិនបើស៊យមានបែកក្នុងប្រកួតដំបូងៗ ឬរបួសខ្លាំងពេទ្យមិនអនុញ្ញាតឲ្យប្រកួតបន្តក៏មើលមិនឃើញដែរក្នុងការប្រកួតប្រដាល់នេះប្រហែសតែបន្តិចមិនថាកីឡាករជើងចាស់ ជើងថ្មី នោះឡើយអាចនឹងចាញ់ភ្លាម។ មានតែរង់ចាំមើលថាកីឡាករ សុខ ធី អាចដណ្ដើមយកឡាន PICK UP នេះបានទេ។
បញ្ជាក់ដែរថា ការប្រកួតដណ្ដើមឡាន PICK UP ពីក្រុមហ៊ុនឯកជននេះមានកីឡាករគុនខ្មែរ 8រូបចូលរួម និងបែងចែកជាពីរដំណាក់កាល។ ដំណាក់កាលទី1 ថ្ងៃទី8 ខែកញ្ញា 2024 ចាប់គ្រាប់ប៉េងប៉ុងប្រកួតក្នុងនោះអ្នកលេខ1 ប៉ះ លេខ1 អ្នកលេខ2 ប៉ះ លេខ2 អ្នកលេខ3 ប៉ះ លេខ3 អ្នកលេខ4 ប៉ះ លេខ4។ បន្ទាប់មកអ្នកឈ្នះលេខ1 ប៉ះ អ្នកឈ្នះលេខ2 អ្នកឈ្នះលេខ៣3 ប៉ះ អ្នកឈ្នះលេខ4។ ដំណាក់កាលទី2 ថ្ងៃទី29 ខែកញ្ញា 2024 អ្នកឈ្នះជើងឯកទាំងពីររូបក្នុងវគ្គប្រកួតជម្រុះដំណាក់កាលទី1 ឡើងមកប្រកួតផ្ដាច់ព្រ័ត្រយកឡានតែម្ដងនៅ កោះពេជ្រ រាជធានីភ្នំពេញ។ បេក្ខភាពដណ្ដើមឡានទាំង8រូបនោះរួមមាន សុខ ធី សាន់ គុនខ្មែរ ធន់ វណ្ណា ឡុង ជិន ពុទ្ធ សំបូរ ហុង សុវណ្ណចាន់សុធី ផន លីហួរ មាស ណាឃីម។
Premier League Man City VS Tottenham Match ...
Premier League Arsenal VS Leeds United Match ...
ខ្ញុំសប្បាយចិត្តដែលនេះគឺជាលើកទីមួយហើយ ដែលខ្ញុំបានលេងជាមួយប្អូនប្រុសខ្ញុំ។ ខ្ញុំក៏មានមោទកភាពសម្រាប់គេដែរ ដែលគេអាចលេងនៅលីគកំពូលកម្ពុជាបាន។...
គេហទំព័រផ្លូវការរបស់ក្លឹបនៅ Premier League បានបញ្ជាក់ថា Leeds United បានបញ្ចប់ការចុះហត្ថលេខាលើកីឡាករ Noah Okafor ពីក្លឹប AC Milan ។...
Claudio Echeverri បានចូលរួមជាមួយ Bayer Leverkusen ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពី Manchester City ។...