|
|
Cambodia U17 national team ទទួលបាន 3ពិន្ទុបន្ថែម ក្រោយពីយកឈ្នះ ក្រុមជម្រើសជាតិម៉ាកាវ U17 ក្នុងលទ្ធផល 1 ទល់នឹង 0 នៅប្រកួតទី 2 នៃពានរង្វាន់ AFC U17 Asian Cup 2025 វគ្គជម្រុះពូលB ។
យ៉ាងណាមិញចំពោះលទ្ធផលមួយនេះអ្នកគាំទ្រ ក៏ដូចជាលោកគ្រូ KOJI ផ្ទាល់ ក៏មិនពេញចិត្តចំពោះទម្រង់លេងរបស់ក្រុមយុវជនកម្ពុជា U17 របស់យើងក្នុងប្រកួតនេះដែរ។ជាក់ស្ដែងការប្រកួតនេះក្រុមជម្រើសជាតិម៉ាកាវU17 មានគ្នាតែ 10នាក់ប៉ុណ្ណោះ ដោយកីឡាករបស់ក្រុមជម្រើសជាតិម៉ាកាវ ទទួលបានកាតក្រហម 1សន្លឹក នៅនាទីទី 12 ប៉ុន្តែក្រុមជម្រើសជាតិកម្ពជាអាចរកគ្រាប់បានបានតែមួយគ្រាប់ប៉ុណ្ណោះនៅនាទីទី 15 ដោយកីឡាករ ពៅ ពីមករា ហើយលទ្ធផលនេះក៏បន្តរក្សារហូតដល់ចប់ការប្រកួត។
បច្ចុប្បន្ន យុវជន U17 កម្ពុជា ឈរកំពូលតារាងពូល B ជាបណ្ដោះអាសន្នជាមួយ6ពិន្ទុពេញ ក្រោយឈ្នះ2ប្រកួតជាប់ៗគ្នា ។
គួរបញ្ជាក់ផងដែរថាប្រកួតទី៣ របស់U17 កម្ពុជា នឹងត្រូវធ្វើការធ្ងន់ដោយត្រូវជួបជាមួយអាហ្វហ្គានីស្ថានដែលទើបតែលត់ក្រុមជម្រើសជាតិហ្វិលីពីន 7ទល់នឹង0 ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី25 ខែតុលាខាង មុខនេះ ។
Premier League Man City VS Tottenham Match ...
Premier League Arsenal VS Leeds United Match ...
ខ្ញុំសប្បាយចិត្តដែលនេះគឺជាលើកទីមួយហើយ ដែលខ្ញុំបានលេងជាមួយប្អូនប្រុសខ្ញុំ។ ខ្ញុំក៏មានមោទកភាពសម្រាប់គេដែរ ដែលគេអាចលេងនៅលីគកំពូលកម្ពុជាបាន។...
គេហទំព័រផ្លូវការរបស់ក្លឹបនៅ Premier League បានបញ្ជាក់ថា Leeds United បានបញ្ចប់ការចុះហត្ថលេខាលើកីឡាករ Noah Okafor ពីក្លឹប AC Milan ។...
Claudio Echeverri បានចូលរួមជាមួយ Bayer Leverkusen ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពី Manchester City ។...