|
|
ក្រុមជម្រើសជាតិនារីកម្ពុជាបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFF Women Cup 2024 ដោយជោគជ័យ។ គូប្រកួតរបស់នារីកម្ពុជាក្នុងការប្រកួតចុងក្រោយគឺឥណ្ឌូណេស៊ីដែលពួកគេបានជួបក្នុងពូលរួចម្ដងទៅហើយ។
ព្រឹត្តិការណ៍ AFF Women Cup 2024 ត្រូវបានប្រារព្ធឡើងនៅប្រទេសឡាវតាំងពីថ្ងៃទី 23 ខែវិច្ឆិកា។ ព្រឹត្តិការណ៍នេះនឹងដំណើរការរហូតដល់ថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2024។
មានក្រុមចំនួនប្រាំមួយចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។ ក្រុមទាំងប្រាំមួយត្រូវបានបែងចែកជាពីរក្រុម។ ក្នុងពូល A មានសិង្ហបុរី ទីម័រខាងកើត និងឡាវ។ ចំណែកពូល B វិញ កម្ពុជា ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។
ការប្រកួតពានរង្វាន់ AFF Women Cup 2024 នៅថ្ងៃទី 5 ខែធ្នូ នឹងមានការប្រកួតចំនួន 2 ក្នុងការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ មានការប្រកួតរវាងទីម័រខាងកើត vs សិង្ហបុរី បន្ទាប់មកគឺការប្រកួតរវាងកម្ពុជា និងឥណ្ឌូណេស៊ីដណ្ដើមតំណែងជើងឯក។
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាទទួលបានសំបុត្រមួយទៅកាន់វគ្គផ្តាច់ព្រ័ត្រដោយជោគជ័យ បន្ទាប់ពីឈ្នះបានបីទល់សូន្យនឹងទីម័រខាងកើត ។
ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFF Women Cup ឆ្នាំ 2024 កម្ពុជានឹងត្រូវជួបឥណ្ឌូណេស៊ីម្តងទៀត ដែលធ្លាប់បានជួបក្នុងការប្រកួតបើកឆាកផងដែរ។ ពេលនោះក្រុមទាំងពីរបានស្មើ 0-0។
Premier League Man City VS Tottenham Match ...
Premier League Arsenal VS Leeds United Match ...
ខ្ញុំសប្បាយចិត្តដែលនេះគឺជាលើកទីមួយហើយ ដែលខ្ញុំបានលេងជាមួយប្អូនប្រុសខ្ញុំ។ ខ្ញុំក៏មានមោទកភាពសម្រាប់គេដែរ ដែលគេអាចលេងនៅលីគកំពូលកម្ពុជាបាន។...
គេហទំព័រផ្លូវការរបស់ក្លឹបនៅ Premier League បានបញ្ជាក់ថា Leeds United បានបញ្ចប់ការចុះហត្ថលេខាលើកីឡាករ Noah Okafor ពីក្លឹប AC Milan ។...
Claudio Echeverri បានចូលរួមជាមួយ Bayer Leverkusen ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពី Manchester City ។...