|
|
ក្លឹបបិសាចក្រហម Manchester United បានបញ្ជាក់ថា ក្លឹបយល់ព្រមជាមួយ Ajax លើកិច្ចព្រមព្រៀងតម្លៃខ្លួន៥៥,៣លានផោនសម្រាប់ខ្សែការពារកណ្ដាល Lisandro Martinez។
គួរបញ្ជាក់ថាខ្សែការពារវ័យ២៤ឆ្នាំសញ្ជាតិអាហ្សង់ទីនដែលបានហោះកាន់ប្រទេសអង់គ្លេសកាលពីថ្ងៃសុក្រដើម្បីបំពេញការផ្ទេរនៅត្រូវការពិនិត្យសុខភាពនិងទទួលបានទិដ្ឋាការ។ យ៉ាងណាមិញ United រំពឹងថា នឹងមិនមានបញ្ហាអ្វីឡើយ ហើយការផ្ទេរជាផ្លូវការនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ។ ជាមួយហ្នឹងតម្លៃខ្លួន៥៥,៣លានផោននឹងធ្វើឲ្យ Martinez ក្លាយជាខ្សែការពារមានតម្លៃខ្លួនថ្លៃបំផុតលំដាប់ទីពីរនៅ United បន្ទាប់ពី Harry Maguire៕
ប្រភព៖ Sky Sport
គ្រប់គ្នាសុទ្ធតែបានដឹងពីសារៈសំខាន់នៃការប្រកួតនេះ ព្រោះក្រុមដែលឈ្នះការប្រកួតនេះនឹងបន្តក្នុងការប្រកួតប្រជែងដណ្តើមពាន។ យើងនឹងខំប្រឹងឲ្យអស់ពីលទ្ធភាព និងប្រើប្រាស់កម្លាំងឲ្យអស់ដើម្បីលេងទល់វិសាខា និងធ្វើយ៉ាងណាដើម្បី 3ពិន្ទុ។...
អនាគតរបស់ Jonathan Tah នៅតែមិនច្បាស់លាស់ ខណៈដែលកិច្ចសន្យារបស់គាត់ជាមួយ Bayer Leverkusen នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ ខ្សែការពារវ័យ 29 ឆ្នាំត្រូវបានគេរំពឹងថានឹងចាកចេញពីក្លឹប Bundesliga ដោយមិនគិតថ្លៃផ្ទេរដោយគ្មានលទ្ធភាពបន្ត។...
ភ្នំពេញក្រោនគឺជាក្រុមល្អមួយ ហើយសម្រាប់យើងទាំងអស់គ្នា យើងនឹងធ្វើតាមផែនការនៃការលេងទៅតាមអ្វីដែលគ្រូចង់បាន។...
Micky van de Ven មានបំណងចង់ចាកចេញពី Tottenham នៅរដូវក្តៅនេះ ប្រសិនបើ Real Madrid ផ្តល់សំណើរនេះបើយោងតាមអតីតអ្នកសង្កេតការណ៍របស់ Spurs លោក Mick Brown ។ គាត់បានប្រាប់ Football Insider ថាក្រុមកាយរឹទ្ធិរបស់ Madrid បាននឹងកំពុងតាមដានកីឡាករវ័យ 23 ឆ្នាំ ហើយភ្នាក់ងាររបស់ Van de Ven កំពុងជំរុញយ៉ាងសកម្មសម្រាប់ការផ្លាស់ប្តូរទៅកាន់ក្លឹបយក្សអេស្ប៉ាញ។...