|
|
|
សហព័ន្ធបាល់ទាត់ FIFA កំពុងគិតគូររៀបចំ ការចាប់ផ្ដើមការប្រកួត World Cup 2022 នៅប្រទេសកាតា មុនមួយថ្ងៃ មុនផែនការដែលបានកំណត់។ បើតាមផែនការដែលបានកំណត់ ការប្រកួតនៃកំពូលព្រឹត្តិការណ៍ខាងលើ នឹងចាប់ផ្ដើមនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងជំនួបបើកឆាកកម្មវិធីដំបូងគឺ ពូល A រវាងក្រុមជម្រើសជាតិសេណេហ្គាល់នឹងក្រុមជម្រើសជាតិហុល្លង់ នៅម៉ោង៥ល្ងាច (ម៉ោងកម្ពុជា) រីឯជំនួបក្រុមម្ចាស់ផ្ទះកាតា នឹងត្រូវតទល់នឹងអេក្វាឌ័រ នៅថ្ងៃដដែលនេះប៉ុន្តែនៅម៉ោង១១យប់ (ម៉ោងកម្ពុជា) ឯណោះ។

ដូច្នេះខាងសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង បានធ្វើការពិភាក្សាជាមួយនឹងកាតា ក៏បានដាក់សំណើស្នើសុំ FIFA ដោយជំនួបរវាង ក្រុមម្ចាស់ផ្ទះកាតានឹងក្រុមជម្រើសជាតិអេក្វាឌ័រជាជំនួបបើកឆាកដែលនឹងធ្វើឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ មុនមួយថ្ងៃនៃផែនការ ដើម្បីឲ្យត្រូវនឹងទំនៀមទម្លាប់ World Cup នេះដោយប្រទេសជាម្ចាស់ផ្ទះ នឹងត្រូវប្រកួតបើកឆាក។ គួរបញ្ជាក់ថាសំណើនេះត្រូវការឯកភាពពី សហព័ន្ធបាល់ទាត់ពីទ្វីបទាំង៦ នៅ FIFA ក៏ជាប្រធានស្ថាប័ន FIFA ផងដែរ៕
ប្រភព ៖ Sky Sport
យោងតាមលោក Matteo Moretto ក្រុម Barcelona បានធ្វើការត្រួតពិនិត្យដំបូងទាក់ទងនឹងស្ថានភាពរបស់ខ្សែការពារ Alessandro Bastoni របស់ Inter។...
Ousmane Dembele has been named FIFA The Best Player for 2025....
EFL Cup Cardiff City VS Chelsea Result ...
Copa del Rey Guadalajara VS Barcelona Result ...
Copa del Rey Sporting VS Valencia Result ...