|
|
ដំណើរអាជីពបាល់ទាត់របស់ខ្សែការពារ Dani Alves នៅមិនទាន់បញ្ចប់ការប្រកួតប្រជែងនោះទេ ដោយរូបគេនឹងបន្ដដឹកនាំប្អូនៗប្រេស៊ីល ដណ្ដើមមេដាយមាសអូឡាំពិកនៅជប៉ុនថែមទៀត
វ័យ៣៨ឆ្នាំ និងលេងបាល់ទាត់១៧ឆ្នាំជាមួយកម្រិតខ្ពស់បំផុតរបស់ខ្លួន បានធ្វើឱ្យ Alves ទទួលបានទំនុកចិត្តពីសហព័ន្ធបាល់ទាត់ប្រេស៊ីល ក្នុងការជ្រើសរើសរូបគេជាប្រធានក្រុម U23 លេងព្រឹត្តិការណ៍អូឡាំពិកនាប្រទេសជប៉ុនហើយ។ អតីតកីឡាករ Barcelona រូបនេះ នឹងចាប់គូជាមួយកីឡាករឆ្នើមៗដទៃដូចជា ខ្សែប្រយុទ្ធ Richarlison របស់ Everton ខ្សែបម្រើ Reinier របស់ Real Madrid (Dortmund ខ្ចីជើង) និង Matheus Cunha របស់ Hertha BSC ជាដើម។
ដោយការប្រកួត U23 នៅអូឡាំពិកនេះ ត្រូវបានបែងចែកជា៤ពូល ក្នុងមួយពូល មាន៤ក្រុម។ ប្រេស៊ីល ស្ថិតនៅពូល D ជាមួយអាល្លឺម៉ង់ កូតឌីវ័រ និងអារ៉ាប់ប៊ីសាអូឌីត។ ការប្រកួតនឹងចាប់ដំណើរការពីថ្ងៃ២២ខែកក្កដាឆ្នាំ២០២១នេះតទៅ៕
Premier League Man City VS Tottenham Match ...
Premier League Arsenal VS Leeds United Match ...
ខ្ញុំសប្បាយចិត្តដែលនេះគឺជាលើកទីមួយហើយ ដែលខ្ញុំបានលេងជាមួយប្អូនប្រុសខ្ញុំ។ ខ្ញុំក៏មានមោទកភាពសម្រាប់គេដែរ ដែលគេអាចលេងនៅលីគកំពូលកម្ពុជាបាន។...
គេហទំព័រផ្លូវការរបស់ក្លឹបនៅ Premier League បានបញ្ជាក់ថា Leeds United បានបញ្ចប់ការចុះហត្ថលេខាលើកីឡាករ Noah Okafor ពីក្លឹប AC Milan ។...
Claudio Echeverri បានចូលរួមជាមួយ Bayer Leverkusen ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពី Manchester City ។...