|
|
|
Borussia Dortmund កំពុងសម្លឹងមើលខ្សែប្រយុទ្ធឆ្នើម Gianluca Scamacca របស់ក្រុម Sassuolo ដើម្បីយកមកជំនួសខ្សែប្រយុទ្ធសញ្ជាតិន័រវេស Erling Haaland ប្រសិនបើគេចាកចេញនៅរដូវក្តៅខាងមុខ ។

ជាក់ស្តែងកុងត្រារបស់ Haaland ជាមួយ Dortmund មានសុពលភាពរហូតដល់ឆ្នាំ ២០២៤ ប៉ុន្ដែដោយសារការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្រុមនៅក្របខ័ណ្ឌ La Liga និង Premier League បន្ទាប់ពីទម្រង់លេងដ៏មុតស្រួចរបស់គេ នៅ Dortmund នាពេលកន្លងមកនេះ ។

គួរបញ្ជាក់ថា Dortmund កំពុងថ្លឹងថ្លែងលើការផ្លាស់ប្តូរមួយសម្រាប់កីឡាករ Gianluca Scamacca របស់ក្រុម Sassuolo មុនពេល Haaland អាចនឹងចាកចេញពីក្លឹប ៕
ប្រភព: Sky Sports
Super Cup Napoli VS AC Milan Match ...
Lamine Yamal បានខកខានមិនបានទទួលពានរង្វាន់ FIFA Puskás បន្ទាប់ពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខបីក្នុងចំណាត់ថ្នាក់ចុងក្រោយ។...
Luis Enrique បានឆ្លុះបញ្ចាំងដោយការពេញចិត្តចំពោះជ័យជម្នះរបស់ក្រុម Paris Saint-Germain លើក្រុម Flamengo ដោយបាល់ប៉េណាល់ទីក្នុងវគ្គផ្តាច់ព្រ័ត្រ FIFA Intercontinental Cup ដោយពណ៌នាអំពីជ័យជម្នះនេះថាជាចំណុចកំពូលនៃយុទ្ធនាការដ៏លំបាក ប៉ុន្តែផ្តល់រង្វាន់ដែលបានប្រគល់ពានរង្វាន់ធំទីប្រាំមួយក្នុងឆ្នាំ 2025។...
យោងតាមគេហទំព័រ Hand of Arsenal ខ្សែប្រយុទ្ធ Kai Havertz របស់ក្លឹប Arsenal កំពុងកំណត់គោលដៅវិលត្រឡប់មកវិញមុនដំណាច់ឆ្នាំនេះ។...
យោងតាមរបាយការណ៍ ក្លឹប Chicago Fire បានជួបពិភាក្សាជាវិជ្ជមានជាមួយខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លឹប Barcelona លើការផ្ទេរកីឡាករដែលអាចកើតមាននៅរដូវក្តៅក្រោយ។...