|
|
|
នេះគឹជារូបភាពយន្តហោះរបស់គាត់ដែលបានមកពីការផ្សាយរបស់ German broadcast ដែលបានថតយកយន្តហោះរបស់ Jadon Sancho ចុះចតនៅ Dortmund មុនពេលដែលគាត់បានស្នើរពេទ្យនៅថ្ងៃព្រហស្បតិ៍នេះ។
Manchester United បានឈានដល់កិច្ចព្រមព្រៀងជាមួយ Borussia Dortmund ជុំវិញការខ្ចីជើង Sancho រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។
ការផ្ទេរនេះគឺត្រូវបានបញ្ចប់ ប៉ុន្តែជាការពិតណាស់ Sancho ត្រូវតែបំពេញការពិនិត្យសុខភាពជាមុនសិន។ វានឹងកាន់តែសំខាន់សម្រាប់គាត់ក្នុងការឆ្លងកាត់រឿងនោះ ដោយសារគាត់បានអវត្តមានក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។
Dortmund មិនមានជម្រើសក្នុងការចុះហត្ថលេខាលើគាត់ជាអចិន្ត្រៃយ៍បានទេនៅពេលដែលការខ្ចីជើងផុតកំណត់នោះមានន័យថា Man United អាចមានបំណងនាំយកគាត់ត្រឡប់មកវិញ។
ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ពេលនេះ Sancho ហាក់ចង់ត្រលប់ទៅកាន់អតីតក្រុមរបស់គេវិញ ដោយសង្ឃឹមថានឹងអាចពង្រឹងទម្រង់លេងរបស់គេឡើងវិញ។
Facebook Page Aa2888
យោងតាមលោក Matteo Moretto ក្រុម Barcelona បានធ្វើការត្រួតពិនិត្យដំបូងទាក់ទងនឹងស្ថានភាពរបស់ខ្សែការពារ Alessandro Bastoni របស់ Inter។...
Ousmane Dembele has been named FIFA The Best Player for 2025....
EFL Cup Cardiff City VS Chelsea Result ...
Copa del Rey Guadalajara VS Barcelona Result ...
Copa del Rey Sporting VS Valencia Result ...